អាចារ្យ ហែម ចៀវ
អាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ និងជាវិរបុរសឆ្នើម នៅក្នុងសម័យ អាណានិគម ១៩៣៣ -១៩៤២។ លោក ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះ ទីវ ជាអ្នកស្រែចំការ។
កាលនៅវ័យក្មេង កុមារ ហែម ចៀវ បានទទួលការសិក្សាអប់រំ ពីព្រះគ្រូសង្ឃសត្ថា ជួន ណាត អស់រយៈពេលយូរឆ្នាំ។ នៅ វ័យ១៦ឆ្នាំ លោកបានទទួលការបំបួស ជាសាមណេរ នៅវត្តឧណ្ណាលោម។ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហា វិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ។
គ្រូអាចារ្យ ហែម ចៀវ បានទៅនៅបង្រៀន អក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ ដល់១៩៣២ទើបត្រលប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះ។
គស ១៩៤០ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណចន្ទម៉ុល បើចង់ជ្រាបច្បាស់) ដើម្បីវាយកំចាត់ សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល។ ពេលនោះ កងទ័ពបារាំង មានកំលាំងខ្សោយបន្តិចហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បីអោយគេជួយ ហើយគេក៏យល់ព្រម តាម សេចក្តី សនើរបស់លោកសឺង ង៉ កុថាញ់ ដែលជាអ្នកតំណាងក្រុមបដិវត្តន៍ ។
នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត បានទៅជួបលោក អ៊ឹង អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង មន្ត្រីឯទៀត ។ គ្រានោះ លោក ទា សាន បានបញ្ជាលោក ជុំ មួង (កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក) អោយ ទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវ មកដែរ។
លុះលោកគ្រូអាចារ្យ ហែម ចៀវ ទៅដល់ ស្រាប់តែលោក ទា សាន បង្ខំលោកគ្រូអាចារ្យ ហែម ចៀវ អោយផ្លាស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោអាវធម្មតា រួចបារាំងក៏នាំខ្លួនលោក ទៅតាមរថយន្តវាបាត់ទៅតែម្តង។ មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេចសីហនុ ខ្សឹបអោយបារាំងចាប់ ទើបបានជាពួកវាដឹង ព្រោះសម្តេចភិតភ័យខ្លាច ក្រុមបដិវត្តន៍រំលាយរាជបលង្គចោល ទើបធ្វើដូច្នេះ ។
ដំណឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម ចៀវ បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួល យ៉ាងខាំង ហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ា អោយបារាំងដោះលែងលោកគ្រូអា ចារ្យ ហែមចៀវ និងលោក នួន ឌួង ពីទីឃុំឃ្លាំងមកវិញ ។ ពេលនោះ លោក សឺង ង៉ុកថាញ់ បានភៀសខ្លួនទៅពួន ឯការិយាល័យកងអាវុធហត្ថជប៉ុន ដើម្បីគេចខ្លួនអោយផុតពីកណ្តាប់ដៃបារាំង សែស ក្នុងគោលបំណង ដឹកនាំក្រុមបដិវត្តន៍ ក្នុងការរំដោះជាតិអោយបានសំរេច ។ ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង មេដឹកនាំខាងបាតុកម្ម បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ ចន្ទម៉ុល ជាអ្នកនាំពាក្យទៅជំរាបលោកប៉ាច ឈឺន។ ក្រោយមក លោកប៉ាចឈឺន ត្រូវបារាំងចាប់ទៀត។
ចាប់តាំងពីចូលមកនៅ ក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ តែងណែនាំអប់រំអ្នកទោសខ្មែរ អោយស្រលាញ់ខ្មែរ កុំអោយភ្លេចជាតិខ្លួន។ ការជំនុំអ្នកទោសខ្មែរ ពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថា យ៉ាងណាសោះ ឃើញតែព្រះអាចារ្យ ប៉ាងខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ ។
ក្រោយមក លោក ប៉ាចឈឺន ហែមចៀវ នួនឌួង បានទទួលទោសប្រហារជីវិត។ ចំណែកលោកប៉ុណ្ណ ចន្ទម៉ុល មានទោសគុក៥ឆ្នាំ និង ត្រូវនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត។

Post a Comment