ក្រឡាហោមគង់
មហាវិរបុរសខ្មែរ ៖ ក្រឡាហោម "គង់" ឆ្នាំ១៨៨៥
ក្រឡាហោមគង់(១៨៨៥ - ១៨៨៦) និង វិស្ណុលោកឈូក ជាមេទ័ពជើងទឹក និងជាស្តេចត្រាញ់ កាន់កាប់ការពារ ទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំ ចលនាបះបោរមួយ ក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះ ប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង និង រំដោះខែត្រខ្មែរ នៅកម្ពុជាក្រោម ពីកិច្ចសន្យារបស់បារាំង ដោយប្រគល់ទឹកដីខ្មែរ ទៅអោយយួនកាន់កាប់។
គ្មាននរណាស្គាល់ឈ្មោះពិត របស់លោកទេ គេស្គាល់តែឈ្មោះ គោរមងារជាមេទ័ព ក្រឡាហោម (១) គង់ ល្បីរៀនរបៀនស្បែកគង់ កាប់មិនមុតដុតមិនឆេះ មានទឹកចិត្តក្លាហានក្រៃលែង ធ្លាប់បានទទួល ការគាំទ្រ ពីព្រះបាទនរោត្តម ពីប្រជាកសិករទូទាំងក្នុងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ និង ពីព្រះសង្ឃខ្មែរ។
នៅឆ្នាំ១៨៨៦ បារាំងនិងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោក ចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់ អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។ ចំណែក វិស្ណុលោកឈូក ក៏បានក្ស័យជីវិត នៅវេលានោះ ព្រមជាមួយគ្នាដែរ។
(១) ក្រឡាហោម = មេទ័ពការពារដែនទឹក
សេចក្តីកែតម្រូវ ៖ រូបភាពខាងលើនេះ ជារូបលោក កុលដឺម៉ុងតេរ៉ូ Kol De Monteiro មិនមែន លោកក្រឡាហោមគង់ទេ យោងតាមឯកសារ លោកសាស្ត្រាបណ្ឌិត ឃឹងហុកឌី៕

Post a Comment